គោលការណ៍ឯកជនភាព (Privacy Policy)

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ តុលា ២០២៦

ប្រព័ន្ធគ្រប់គ្រង STJ (Senior Teaching Junior) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ប្តេជ្ញាការពារទិន្នន័យផ្ទាល់ខ្លួនរបស់និស្សិត និងបុគ្គលិកអប់រំទាំងអស់។

១. ការប្រមូលទិន្នន័យ

យើងប្រមូលទិន្នន័យចាំបាច់សម្រាប់ការគ្រប់គ្រងការសិក្សា រួមមាន៖ អត្តលេខនិស្សិត ឈ្មោះជាភាសាខ្មែរ និងឡាតាំង ដេប៉ាតឺម៉ង់ កម្រិតសិក្សា អ៊ីមែល លេខទូរស័ព្ទ និងកំណត់ត្រាវត្តមានសិក្សា។

២. ការប្រើប្រាស់ និងការចែករំលែកទិន្នន័យ

ទិន្នន័យវត្តមានដែលត្រូវបានចែករំលែកជាសាធារណៈតាមរយៈតំណភ្ជាប់ (Share Links) នឹងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនរសើប ដូចជាលេខទូរស័ព្ទ ឬអ៊ីមែលឡើយ។ តំណភ្ជាប់ត្រូវបានការពារដោយកូដសម្ងាត់ ឬកាលបរិច្ឆេទផុតកំណត់តាមការកំណត់របស់អ្នកបង្កើត។

៣. សុវត្ថិភាពទិន្នន័យ

ពាក្យសម្ងាត់ត្រូវបានរក្សាទុកដោយការ Hash ជាមួយក្បួនដោះស្រាយសុវត្ថិភាពខ្ពស់។ រាល់សកម្មភាពកែប្រែទិន្នន័យវត្តមានត្រូវបានកត់ត្រាក្នុង Audit Logs ដើម្បីធានាតម្លាភាព។